ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មាធិការវិនិយោគកម្ពុជា សម្រេចផ្តល់វិញ្ញាបនប័ត្រ ជូនក្រុមហ៊ុនចំនួន១០ វិនិយោគលើវិស័យឧស្សាហកម្ម

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចផ្តល់វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន១០ ដែលមានទឹកប្រាក់ជាង ១៤០លានដុល្លារអាមេរិក វិនិយោគនៅលើវិស័យឧស្សាហកម្ម រោង ចក្រកែច្នៃ គម្រោងសាងសង់សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរណ៍នានា ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា ថាតត្រឹមថ្ងៃទី២០ ក្នុងខែមេសា ឆ្នាំ២០១៩ នេះ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្ម រោង ចក្រកែច្នៃ និងគម្រោងសាងសង់សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍ផ្សេងៗទៀត មានប្រាក់សរុបប្រមាណជាង ១៤០លានដុល្លាអាមេរិក ដោយត្រូវការកំលាំងពលកម្មថ្មីចូលរួមជាច្រើនកន្លែងផងដែរ។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគថ្មីនេះ មានក្រុមហ៊ុនចំនួន៥ វិនិយោគនៅលើវិស័យកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូប មានទឹកប្រាក់ប្រមាណជិត ២០លានដុល្លាអាមេរិក ក្នុងនោះគម្រោងបង្កើតរោងចក្រកែច្នៃក្រដាសកាតុង (ពីក្រដាសចាស់ៗប្រមូលទិញក្នុងស្រុក) ផលិតចេញកេសកាតុង មានទឹកប្រាក់ប្រមាណ ៥,១លានដុល្លារ។

គម្រោងនេះបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់ក្មងលេងគ្រប់ប្រភេទ មានទំហំទឹកប្រាក់ ២,៩ លានដុល្លារ រោងចក្រកែច្នៃផ្លែឈើ មានទុនវិនិយោគ ១១,៩ លានដុល្លារ និងគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ មានទុនវិនិយោគប្រមាណ ២,៧ លានដុល្លារអាមេរិកផងដែរ ។

ក្រៅពីការវិនិយោគខាងលើ ក្រុមហ៊ុន KIM PICH DEVELOPMENT CO., LTD.” ដែលទទួលបានវិញ្ញាបនប័ត្រចុះបញ្ជី ពីគណៈកម្មាធិការវិនិយោគកម្ពុជា មានគម្រោងធ្វើអាជីវកម្ម សាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹមវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត និងគម្រោងផ្សេងៗទៀត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានទុនវិនិយោគចំនួន ៩៨ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១១៥កន្លែង។