ភ្នំពេញ: លោក គង់ វិចិត្រា ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច កាលពីថ្ងៃទីខែកញ្ញានេះ បានរៀបចំទស្សនកិច្ចមួយដល់សមាជិកជាម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ។
គោលជាដៅនៃទស្សនកិច្ចនោះគឺ ស្វែងយល់ និងសិក្សា ពីគម្រោងអចលនទ្រព្យបែបធម្មជាតិ តែមួយគត់ ដោយ ស្របទៅនឹងគោលនយោបាយថ្មីៗ នៃរក្សាបរិស្ថានល្អ និងធម្មជាតិ។
ទស្សនកិច្ចនេះ បានធ្វើឡើងនៅគម្រោងអភិវឌ្ឍ KP ម៉ន ដានី នៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងដ៏មានសក្តានុពលភ្ជាប់នឹងធម្មជាតិដើមឈើទន្លេ ហេដ្ឋារចនាសម័ន្ធចំរុះ និងមានកន្លែងកំសាន្តផ្សេងទៀតក្នុងគម្រោងតែម្តង ដែលនឹងក្លាយជាតំបន់ប្រជុំជន និងតំបន់លំនៅដ្ឋានដ៏ស្រស់ត្រកាល និងប្រកបដោយផាកសុភាព។
ក្លឹបកំណប់ទ្រព្យ មានសមាជិកម្ចាស់អាជីវកម្ម ដូចជាវិស័យអចលនទ្រព្យ បច្ចេកវិទ្យា ទីផ្សារនិងការលក់ កសិកម្ម ។ល។
ដោយសមាជិកក្រុមទស្សនកិច្ច មានក្តីរំភើប និងរីករាយ បានជួបជាមួយឧកញ៉ា និងជំទាវ ម៉ន ដានី ដោយលោកទាំង២ បានចែករំលែកពីម្រោង ដែលពីមុន ជាកន្លែងស្ងាត់ និងព្រៃសោះ ឥលូវប្រែក្លាយជាកន្លែងលំហែដ៏រមនា និងបំបាត់ទុក្ខកង្វល់ទាំងអស់ ចំពោះបងប្អូន មិត្តភ័ក្ត បានមកដល់ទីនេះ។
ជាពិសេស សមាជិកម្នាក់ៗមានស្នាមញញឹម ដែលបានមកដល់ទីកន្លែងដ៏ស្រស់ស្អាត និងគម្រោងដ៏មានសក្តា នុពល របស់ក្រុមហ៊ុនដ៏មានសក្តានុពល ដែលកន្លង មកគម្រោងដ៏ជោគជ័យ ដូចជា ផ្ទះល្វែង ផ្ទះវីឡា នៅជាយក្រុងភ្នំពេញ។
រៀងរាល់ចុងសប្តាហ៍ គម្រោងនឹងរៀបចំដំណើរកំសាន្តសម្រាប់បងប្អូនជិតឆ្ងាយទាំងអស់ ដោយមានមធ្យោ បាយ និងអាហារ ឥតគិតលុយទេ។
សូមទំនាក់ទំនងក្រុមភ្នាក់ងារគម្រោង ដើម្បីសួរនាំពត៌មានផ្សេងៗពីគម្រោង
ទូរស័ព្ទ 086 324 245, 086 324 245, 012 324 548, 069 686633, 096 312 8128