(កំពង់ធំ)៖ស្ថិតក្នុងភូមិសាស្ត្រស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ស្ថាននីយ ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងត្រូវបានមន្ត្រី ក.ប.ប.ប្រចាំនៅខេត្តខាងលើធ្វើការត្រួតពិនិត្យដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន២ ប្រកបអាជីវកម្មមិនស្មោះត្រង់តាមរយៈការព្យាយាមកេងបន្លំពីអ្នកប្រើប្រាស់។
ដេប៉ូប្រេងឥន្ធនៈទាំងពីរត្រូវបានមន្ត្រីជំនាញពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបានឱ្យធ្វើកិច្ចសន្យាកែ តម្រូវភ្លាមៗ។