ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេតនិងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំង

(ភ្នំពេញ)៖ លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេតនិងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំងសូក្នុងសំណុំរឿងប្តឹង សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
លោកឧកញ៉ាបានគោរពផ្ញើសារថា«សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៊ី»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីសប្រទេសបារាំងដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌និងភាពស្អាតស្អំជូនសម្តេច តាមពាក្យស្លោក មាសសុទ្ធមិនខ្លាចភ្លើង។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថា អ្វីដែលលើកឡើងដោយទណ្ឌិត សម រង្ស៊ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ធ្ងរលើសម្តេច និងសម្រេចថា សម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់ លោក ហុក ឡង់ឌី នោះទេ។
សូមលើកហត្ថប្រណម្យ ឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក បុណ្យបារមីគ្រប់ទិសទី ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយការពារថែរក្សានិងប្រោះព្រំនូវសព្ទសាធុការពរជ័យ ជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីរបស់សម្តេចទាំងទ្វេសូមមានសុខភាពល្អបរិបូរណ៌ កម្លាំងកាយចិត្តមាំមួន ជន្មាយុយឺនយូរសុភមង្គលវិបុលសុខ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ និងបានប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕