ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧត្ដមសេនីយ៍ត្រី អុី ចំរើន បានបញ្ជូនក្រុមការងារចុះសួរសុខទុក្ខនិងឧបត្ថម្ភដល់កងកម្លាំងថ្នាក់ក្រោម ជួបបញ្ហាសុខភាព និងជីវភាព

បន្ទាយមានជ័យ៖ ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់កងកម្លាំងថ្នាក់ក្រោម ជួបបញ្ហាសុខភាពបញ្ហាជីវភាពប្រចាំគ្រួសារកាលពីនាព្រឹកថ្ងៃទី១៣ ខែតុលានេះ។

លោកវរសេនីយ៍ទោ សៀង អុិន ឋានៈនាយរងប៉ុស្តិ៍ ធ្លាប់បានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវ សមិទ្ធផលនានាក្នុងអង្គភាព។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោកនាយប៉ុស្តិ៍បានចាត់បញ្ជូនក្រុមការងារចំនួន ០៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា ឋានៈនាយរងប៉ុស្តិ៍ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អុិន អត្ថលេខ ៣៦០៩៩ ឋានៈនាយរងប៉ុស្តិ៍ ដែលមានជំងឺរលាកពោះវៀនធំកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន “នគររាជ” ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សកម្មភាពនេះ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទកន្លងមកលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ តែងតែផ្ដល់កម្លាំងចិត្ត និងបរិចាកនូវថវិកាផ្ទាល់ខ្លួនឧបត្ថម្ភមន្ត្រីដែលជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងនៅថ្ងៃនេះលោកបានចាត់បញ្ជូនក្រុមការងារតំណាងឱ្យប៉ុស្តិ៍ចំនួន ០៤រូប ដើម្បីចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អុិន និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០៛(មួយលានរៀលគត់)ជូនអ្នកជំងឺថែមទៀតផង ៕