ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងជាម្ចាស់ដី ស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ដោយចោទលោក ប្រាក់ សុវណ្ណ រំលោភយកដីធ្លីចំនួនពីរកន្លែងមានទំហំ ៨៤ហិកតា នៅឃុំក្របៅ ស្រុកកំចាយមារ

ភ្នំពេញ៖ អតីតអភិបាលរងស្រុកកំចាយមា អតីតអភិបាលស្រុកស៊ីធរកណ្ដាល បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងដែលជាម្ចាស់ដីបានធ្វើលិខិតជម្រាបជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំជួយអន្តរាគមន៍ករណីទំនាស់ដីធ្លីចំនួនពីរកន្លែងដែលមានទំហំ ៨៤ហិក តានៅចំណុចស្វាយបៀកភូមិវាលស្មាចឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែងដែលត្រូវបានលោក ប្រាក់ សុវណ្ណ និងភរិយារំលោភយកនោះធ្វើជាកម្មសិទ្។
ធិ
លោក ភេ អីម អតីតអភិបាលរងស្រុកកំចាយមាអតីតអភិបាលស្រុកស៊ីធរកណ្ដាលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែងបានគោរពជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា កាលពីឆ្នាំ១៩៩៨ លោកបានឱ្យឈ្មោះ១ លោក ប្រាក់ សុវណ្ណ ២.លោក សៅ សុវណ្ណ ៣.លោក ចាប អេង ៤.ប៊ុន ដូង ៥.លោក គង់ ម៉ាឡេត, ៦.លោក ឥន ភឿន រៀបចំដីឱ្យរូបលោកលើទំហំដី ៧៥០ម៉ែត គុណ ៨០០ម៉ែត្រ ស្មើនឹង៦០ហិកតានៅចំណុចស្វាបៀក ភូមិវាលស្មាច ឃុំក្របៅស្រុកកំចាយមារ ខេត្តព្រៃវែង។
ដីមួយកន្លែងទៀតគឺ មានទំហំ៣០០ម៉ែត្រ*៨០០ម៉ែត្រស្មើនឹង២៤ ហិកតា ស្ថិតនៅចំណុចត្រពាំងគូ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។


ប៉ុន្តែបច្ចុប្បន្ននេះដីទាំងពីរកន្លែងខាងលើត្រូវបាន លោក ប្រាក់ សុវណ្ណ និងភរិយាគឺលោកស្រី ស ចេង ធ្វើលិខិតកាន់កាប់ដែលមានចុះហត្ថលេខាភូមិឃុំ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ សារព័ត៌មាន ដេលីខ្មែរបានព្យាយាមទាក់ទង លោក ប្រាក់ សុវណ្ណ ប៉ុន្តែមិនអាចសុំការអត្ថាធិប្បាយបាននៅឡើយទេ។
ប៉ុន្តែក្រោយពីបែកធ្លាយរឿងនេះ តាមប្រភពបញ្ជាក់ថា សព្វថ្ងៃនេះមានមនុស្សមួយចំនួនដែលជាកូនចៅរបស់លោក ប្រាក់ សុវណ្ណ បានកំពុងតែខ្នះខ្នែងបំបិទរឿងដល់សាធារណៈជននិងអ្នកសារព័ត៌មាន។
សម្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា”រឿងនេះបានដឹងដល់សម្តេចក្រឡាហោម ស ខេង ហើយ”។