(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២២នេះបានដឹកនាំកិច្ចប្រជុំដើម្បីណែនាំអំពីនីតិវិធីនិងការអនុវត្តច្បាប់ និងការផ្សព្វផ្សាយច្បាប់ក្នុងការអនុវត្តនីតិវិធី។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោក អគ្គនាយករង និងឯកឧត្ដម លោក ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។