ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ សូមគោរពចូលរួមអបអរសាទរចំពោះលោក ឌិត ទីណា ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជា រដ្ឋមន្រ្តីក្រសួងកសិកម្ម

ភ្នំពេញ:លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន DLA និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពចូលរួមអបអរសាទរចំពោះលោក ឌិត ទីណា ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមា ញ់និងនេសាទ។

លោកឧកញ៉ាអគ្គនាយកបានគោរពផ្ញើសារថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០ ២២នេះបានអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំរដ្ឋសភាកម្ពុជានាព្រឹកមិញនេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយសំឡេង១១១ លើ១១១។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។

លោម ឌិត ទីណា ត្រូវបានសម្តេចតេជោហ៊ុន សែន ស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។