ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ គោរពផ្ញើសារលិខិតជូន ចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២២

(ភ្នំពេញ)៖លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុនចំការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងសហការីគោរព ផ្ញើសារលិខិតជូនគោរព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២២។

លោកឧកញ៉ានិងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារនិងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកឧកញ៉ា ហេង ឡុង បានលើកឡើងថា យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញក្នុងការការពារបូរណភាពទឹកដី ការពារអធិប តេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេ សជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់កិត្យានុភាពកងទ័ពជើងគោករបស់កម្ពុជា ឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ស្ថិតក្នុងឱកាសដ៏មហោឡារិកប្រកបដោយក្តីសោមនស្សរីករាយនេះ លោកឧកញ៉ា មានប្រសាសន៍ថា” យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ ឯកឧត្ដមបណ្ឌិត និង លោកជំទាវព្រមទាំងបុត្រសូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កម្លាំង ពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកក ម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ”៕