ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សាយ សំអាល់ បានបញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា

ភ្នំពេញ៖ យោងតាមលិខិតរបស់ លោក សាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បង្ហាញថា  ក្រសួងបរិស្ថាន លោក សាយ សំអាល់ បាន បញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធាន ដែនជំរកសត្វព្រៃ ស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា ។

សូមជំរាបថា ការទម្លាក់តំណែងលោក​ប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន ដែលបានរកឃើញពីកំហុសជាច្រើនរបស់ប្រធានដែនជម្រកសត្វព្រៃរូបនេះ ដែលបានរកឃើញថា បានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពលនិងអំណាច ក្នុងមុខតំណែងរបស់ខ្លួនទៅប្រើគំរាមកំហែង និងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្នុំសុំឲ្យអភិបាលខេត្តមណ្ឌលគិរី បញ្ជប់មុខតំណែងលោកប៉ែត ភក្រ្តា ពីប្រធានដែនជម្រកសត្វព្រៃស្រែពក ណាំ លៀរ មកជាមន្រ្តីធម្មតា  ។

លោក សាយ សំអាល់ បញ្ជាក់ថា លោក ប៉ែត ភក្ត្រា ត្រូវមានវត្តមានរាល់ថ្ងៃរាល់ម៉ោងធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត។