ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារអភិវឌ្ឍន៍ជនបទ៖ គាំទ្រ នឹងលើកកំពស់ការចញ្ចឹមសត្វ និងដាំដុះបន្លែសរីរាង្គ

ដោយមើលឃើញពីការខិតខំបំពេញការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកំពស់វិស័យសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ឥណទានជាបន្តបន្ទាប់ដោយអត្រាការប្រាក់អនុគ្រោះដល់ប្រជាកសិករ ដល់សហគមន៍កសិកម្ម និងការគាំទ្រ និងលើកកំពស់ការចញ្ចឹមសត្វ ការផលិត និងដាំដុះបន្លែសរីរាង្គជាដើម ។

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទជួបពិភាក្សាការងារជាមួយលោកលោក Hadad Moran អគ្គនាយកនៃមូលនិធិ ឆាកា (Chaka Foundation) និងតំណាងក្រុមហ៊ុនLink International  បានស្នើសុំកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍ជនបទក្នុងការជួយជំរុញ និងធ្វើការណែនាំអំពីសហគមន៍កសិកម្មដែលកំពុងដាំដុះម្រេច សូត្រ ឬបន្លែសរីរាង្គ ជាដើម។

តំណាងក្រុមហ៊ុន Link International នឹងសន្យារកទីផ្សារជូនរវាងសហគមន៍ផលិត ទៅកាន់អ្នកទទួលទិញធំៗនៅក្នុងសហគមន៍អឺរ៉ុប និងទីផ្សារពិភពលោក។ ជាមួយបទពិសោធន៍រយៈពេល៥ឆ្នាំលើការងារទីផ្សារផលិតផលកសិកម្ម ក្រុមហ៊ុនមានភាពជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា វត្តមានរបស់ក្រុមហ៊ុនខ្លួនលើទឹកដីព្រះរាជាណាចក្រកម្ពុជានឹងជួយបង្កើនការងារ និងធ្វើឲ្យផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅលើទីផ្សារពិភពលោក។

លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានទទួលយកសំណើរទាំងនោះ និងបានថ្លៃងអំណរគុណដល់មូលនិធិឆាកា និងតំណាងក្រុមហ៊ុនដែលបានស្នើសុំចូលរួមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងការលើកកំពស់វិស័យ SME និងផលិតផលកសិកម្មនៅកម្ពុជា៕