ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក គីម ជុងអ៊ុន ទម្លាក់កំហុសលើអាមេរិកអំពីភាពតានតឹងនៅឧបទ្វីបកូរ៉េ

 

មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទម្លាក់កំហុសលើមេដឹកនាំរបស់សហរដ្ឋអាមេរិក ដែលបង្កឲ្យមានភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយលោក គីម បានថ្លែងថា សន្តិភាពនៅឧបទ្វីបកូរ៉េ អាស្រ័យលើអាកប្បកិរិយារបស់មេដឹកនាំសហរដ្ឋអាមេរិក ហើយប្រសិនបើមេដឹកនាំអាមេរិកនៅតែបន្តប្រើអាកប្បកិរិយាច្រឡោងខាមបន្តទៀតនោះ ឧបទ្វីកូរ៉េនឹងមិនមានសន្តិភាពទេ ។

ការលើកឡើងបែបនេះរបស់លោក គីម ជុងអ៊ុន ត្រូវបានធ្វើឡើងក្រោយពីជំនួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ។

សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងបានជួបលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ដោយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាលំអិតអំពីទំនាក់ទំនងការទូត នយោបាយ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ៕