ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅពេលនេះ បានអញ្ជើញកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចា ប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសនឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។
តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20 សម្តេចតេជោនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោ លដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។
ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៊ី សម្តេចតេជោ នឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ។
សូមអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថ កិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុក ដាក់ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំបានយ៉ាងល្អ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤០និ ង៤១ដែ លកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅនេះទទួលបានជោគជ័ យជាប្រវត្តិសាស្ត្រសម្រាប់កូនចៅយើងតជំនាន់។
សូមជូនពរ បងប្អូនជនរួមជាតិមាសុខភាពល្អចៀស ផុតពីជម្ងឺកូវីដ១៩៕