ភ្នំពេញ៖ ក្រោយពីមានការបែកធ្លាយរូបភាពដ៏កម្រចំនួន២សន្លឹក ដែលត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ឥឡូវនេះស្រាប់ តែលោកគ្រូបណ្តុះបណ្តាលវិថីឆ្ពោះទៅរកភាពជោគជ័យម្នាក់គឺ ឈ្មោះ លោកឧកញ៉ា គួច ម៉េងលី គឺជាស្ថាបនិកក្រុមហ៊ុន Mengly J. Quach នៅថ្ងៃទី១៨ខែវិច្ឆិកានេះ បានប្រតិកម្មខ្លាំងៗនិងស្រ្តីស្អាតម្នាក់ ដែលបានសុំលោកត្រឹមថតរូបទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីជួបជុំគ្រួសារនិងមិត្តភក្តិលោកនាពេលថ្មីៗនេះ បែរជានាងយករូបនេះទៅបង្ហោះផ្អើលពេញសង្គមហ្វេសប៊ុក ។
ការបង្ហោះនេះក៏មានការសរសើរផង និងការរិះគន់ផង ដោយសារតែលោកឧកញ៉ារូបនេះគឺជា បុគ្គលជោគជ័យ ដែលកំពុងតែមានឈ្មោះបោះសម្លេងក្នុងសង្គមនិងក្នុងជីវិតជំនួយនៅកម្ពុជា ។ ប៉ុន្តែនៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ការិយាល័យសារព័ត៌មាន ដេលីខ្មែរ បានព្យាយាមសុំការបញ្ជាក់ពីលោកឧកញ៉ា គួច ម៉េងលី ជុំវិញទំនាក់ទំនងរវាងលោក និងនារីដ៏ស្រស់ស្អាតុមួយនេះ ដែលហ៊ានសុំលោកថតជាមួយគ្នា ក្នុងពិធីជុំលៀងឯកជនមួយរបស់លោក ប៉ុន្តែពេលទូរស័ព្ទហៅចូលមិនមានអ្នកទទួល។
ពាក់ព័ន្ធ ការបែកធ្លាយរូបថតនេះ លោកឧកញ៉ា គួច ម៉េងលី ដែលមហាជនស្គាល់លោកជារើយៗ ក្នុងពិធីបណ្តុះបណ្តាលផ្នត់គំនិតសហគ្រិន យុវជន ឬវិថីដើរឆ្ពោះទៅរកភាពជោគជ័យលើមុខជំនួញនិងជីវិតជោគជ័យនោះបានបង្ហោះសារបំភ្លឺជូនមហាជនថា «ជូនចំពោះប្រិយមិត្ត និងអ្នកគាំទ្រទាំងអស់
ខ្ញុំសូមជម្រាបជូនថា ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន»។
លោកបានបញ្ជាក់បន្ថែមទៀថា «ខ្ញុំបានឆ្លើយតបទៅគាត់ជាសាធារណៈដូចខាងក្រោម៖«ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»។