(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមគណៈប្រតិភូអមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុកបានចូលរួមជាច្រើ នាក់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២ ២នេះ ក្នុងបរិវេនវត្តតាវង ភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្រោយពីពិធីសំណេះសំណាលចប់ លោកតាជី យាយជី ចំនួន ១៣៣នាក់ តាជីទទួលបានអាវសរ ខោចែវ ១កំប្លេរ និងថវិការ១០០០០រៀល យាយជីទទួលបានសារ៉ុង១ ថវិកា១០០០០រៀល ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងម្នាក់ទទួលបានសារ៉ុង១។
អាជ្ញាធររៀបក៏បានចំពិធីពិសារអាហារសាមគ្គីនិសំណេះសំណាលដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រម៉ាណជាង២ពាន់នាក់ ដែលបានអញ្ជើញមកចំនួន ៦ ភូមិក្នុងឃុំពន្លៃ ស្រុកភ្នំស្រុកផងដែរ។
លោក សេរី កុសល និង លោកជំទាវ យិន សោភា និងក្រុមការងារ បានរៀបចំទទួលអាហារនំបញ្ចុកសាមគ្គីចំនួន ១០០០គីឡូ ផងដែ រ៕