ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន

សម្តេចតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ​ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។​

នៅក្នុងជំនួបនេះ គឺបានពិភាក្សាដោយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជានឹងខាងភាគីចិនបានសហការគ្នាដោយមានបំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។​

នៅក្នុងជំនួបនេះក៏បានពិភាក្សាយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែករបស់ចិនមួយច្បាស់លាស់ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Rialway របស់អ្នកឧកញ៉ាគិតម៉េង ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យ លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិនដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៏ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway នៅក្នុងប្រទេសកម្ពុជាដើម្បីអោយការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព ។

លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនបានជំរាបសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។

លោកបានបន្ថែមថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេក៏ប៉ុន្តអ្វីដែលគាត់មានបំណងសហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយជាតិកម្ពុជា និងជាការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងការពិភាក្សាជាមួយ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងក្រុមហ៊ុន Royal Rialway របស់ឧកញ៉ា គិតម៉េង ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៏ផ្លូវដែកក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ. នាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យភាគីកម្ពុជា និងចិនធ្វើការងារនេះឲ្យបានឆាប់រហ័ស ខិតខំបង្កើនល្បឿននៃការដំណើរការរថភ្លើង។