ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឌិត ទីណា ជួបម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត

ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
————————————————-
កំពត: បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោកអភិបាល នៃគណៈអភិបាលខេត្តកំពត រួចមក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជាមួយក្រុមការងារ និង គណៈ ប្រតិភូអមដំណើរ ជួបសំណេះសំណាលជាមួយ បងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី មានក្តីសោមនស្សរីករាយដោយបានភ្លក់រជាតិទុរេនកំពតដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត ព្រមទាំងផ្តល់ការកោតសរសើរអំពីរសជាតិ និងគុណភាព របស់ទុរេនខេត្តកំពត។

ទន្ទឹមនឹងនេះ លោកបានពន្យល់ប្រាប់បងប្អូនអំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតបាននូវតម្លៃបន្ថែម និងការពារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពត។

លោករដ្ឋមន្រ្តី ក៍បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មចុះមកសិក្សាអំពីដំណាំទុរេនកំពត ជួយបងប្អូនរៀបចំឯកសារបង្កើតជាសហគមន៍ និងគ្រោងផលិតស្ទីកឃ័រទំនើបមាន បារកូដ (barc ode) សម្រាប់បិទលើផ្លែទុរេនជូនបងប្អូន។

ស្ទីកឃ័រពិសេស នេះ បញ្ជាក់ពីទីតាំងចម្ការ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ដែលនឹងផ្តល់ជម្រើស និងភាពងាយស្រួលដល់អ្នកទទួលទាន ក្នុងការសម្គាល់ចំណាំ ការរក្សាទំនុកចិត្ត និងការផ្តល់ការគាំទ្រកាន់តែទូលំទូលាយដល់បងប្អូន ដោយមិនបារម្ភពីការក្លែងបន្លំឈ្មោះ និងគុណភាព។