ទីក្រុងបាងកក ប្រទេសថៃ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)កាលពីថ្ងៃអាទិត្យទី៤-៥ ខែធ្នូ ឆ្នាំ២០២២បានសហការជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ រៀបចំពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាពរបស់ លោក ហេង សួរ ប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍(ESEA)។
ជាមួយគ្នានោះ លោក ហេង សួរ ក៏បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បណ្ដាញសង្គមដល់សមាជិករបស់គណបក្សប្រជាជនកម្ពុជា ចំនួនប្រមាណជាង ៥០០នាក់ផងដែរ។