ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០២២នេះ

ភ្នំពេញ:លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេចតេជោ បានផ្ញើសារលិខិតគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ខែធ្នូឆ្នាំ២០ ២២នេះ។

ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារព្រះបរមរាជវាំងទាំងអស់ ខ្ញុំបាទសូមចូលរួមអបអរសាទរ និងសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត។

លោកខ្ឧកញ៉ាបន្ថែមថា”ខ្ញុំបាទសូមគោរពសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសកម្មភាពមនុស្សធម៌ប្រកបដោយសុច្ឆន្ទៈ ស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាក ជីវភាពរស់នៅ និងសុខុមាលភាព ដែលជាក្តីសង្ឃឹមរបស់ប្រជារាស្ត្ររងគ្រោះ និងងាយរងគ្រោះផ្សេងៗគ្រប់កាលៈទេសៈ”។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបារមីទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។»