ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើហ្វេសប៊ុកសម្តេចថា«ប្រពន្ធសម្លាញ់ថ្ងៃ១៥ធ្នូនេះជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស។សង្ឃឹមថាកូនៗនិងចៅៗនឹងទៅបាយល្ងាចកំដរអូនដែលក្នុងពេលម៉ោងនោះបងកំពុងស្ថិតនៅអាកាស។
សម្តេចតេជោបន្ថែមថា«សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើក៤៧នៃថ្ងៃរៀបការរបស់យើង(៥មករា១៩៧៦៥មករា២០២៣)ដែលពេលនោះយើងនៅក្មេងៗដែលខុសជាមួយពេលនេះយើងមានចៅរហូត២២នាក់។ សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ»៕