ភ្នំពេញ:តុលាការកំពូល កាលពីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ ២០២២នេះ ប្រកាសសាលដីកានិងបានធ្វើការបង្វិលបណ្ដឹងសារទុក្ខរបស់ជាប់ចោទ ជនជាតិចិន ចំនួន ២នាក់ ទៅកាន់ សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ ដើម្បីធ្វើការ ជំនុំជម្រះ សារជាថ្មី ឡើងវិញ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្តិ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី ឆ្នាំ ២០១៩។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកនិន ណុន បានថ្លែងថា: មូលហេតុ ដែលចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល សម្រេច ចេញដីកាចាត់របៀប ដោយបង្វិលសំណរឿងឧក្រិដ្ឋនេះ ទៅកាន់ សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ ដើម្បីជំនុំជម្រះឡើងវិញ គឺដោយសារតែ
មានចំណុចសង្ស័យ និង ចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណា នៅឡើយ។
លោកចៅក្រម និល ណុន ឮបានថ្លែងអោយដឹងថាជនជាប់ចោទ២នាក់ មានឈ្មោះ ៖ Hong Ren Lien ភេទប្រុស អាយុ ៣៥ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ Yang Rui Hao ភេទប្រុស អាយុ ២៤ ឆ្នាំ ។
នៅក្នុងសំណុំរឿងនេះ សាលាដំបូងខេត្ត ព្រះសីហនុ កាលថ្ងៃ ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ បានសម្រេចផ្តន្ទាទោស ឈ្មោះ Hong Ren Lien ដាក់ពន្ធនាគារ កំណត់ ២០ ឆ្នាំ និង ពិន័យ ៣០ លានរៀល ។ ចំណែកឯ ឈ្មោះ Yang Rui Hhao ត្រូវដាក់ពន្ធនាគារ កំណត់ ១៤ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន៥០លានរៀល ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពួកគេ បានប្តឹងរឧទ្ទរណ៍។ តែសាលាឧទ្ធរណ៍ ខេត្តព្រះសីហនុបានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដែល ។
ពួកគេក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត ។
ជនជាប់ចោទទាំង២នាក់ ត្រូវចាប់ឃាត់ខ្លួន កាលពថ្ងៃទី១២ ខខែកក្កដា ឆ្នាំ២០១៩ នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុដកហូតបាន គ្រឿងញៀន ទម្ងន់ ជិតកន្លះគីឡូក្រាម ពីពួកគេ ព្រមទាំងវត្ថុតាង ពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ: ទេព ច័ន្ទ