ភ្នំពេញ:តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ពិរុទ្ធជនគ្រឿងញៀនជនជាតិ ឡាវ និង ឥណ្ឌា ចំនួន ២នាក់ ដែលត្រូវបាន
តុលាការថ្នាក់ក្រោម កាត់ទោស ពួកគេ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រមាណជិត ១ គីឡូក្រាម
ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១១ ។
លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់ នេះ មានឈ្មោះ ៖ ទី ១- ឈ្មោះ Den Kaseth Pataphy ( ឌែន កាសេដ បាត់តាភី ) ភេទប្រុស អាយុ ៥៩ ឆ្នាំ ឆ្នាំ សញ្ជាតិ ឡាវ ។ និង ទី ២- ឈ្មោះ Bhagatshiv Dayal ( បាហ្គាតសុីវ ដាយ៉ាល់ ) ភេទប្រុស អាយុ ៣៩ ឆ្នាំ ឆ្នាំ សញ្ជាតិឥណ្ឌា ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទទាំង ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៦ ខែ កញ្ញា ឆ្នាំ ២០១២ កាត់ទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ២៥ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន៦០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
ពួកគេជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍។ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់ពួកគេរក្សាទុកជាបានការដែល ។
ពួកគេក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១១ នៅរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ទម្ងន់ ជាង ៩០០ ក្រាម (ជិត១គីឡូក្រាម) ពី ពួកគេ។
តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ៕
ដោយ: ទេព ច័ន្ទ