ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជនសង្ស័យ៤នាក់ ត្រូវបានបព្ជូានខ្លួន ទៅតុលាការ ពាក់ព័ន្ធនឹងការកាប់រានដីរដ្ឋខុសច្បាប់ នៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យ ៤នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ បាន បញ្ជូនខ្លួន ជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត មណ្ឌលគីរី ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី កាប់រានដីរដ្ឋខុសច្បាប់ ប្រព្រឹត្តនៅត្រង់ចំណុចអូរនិម្មិត ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ផេស៊ីហ្វិក យញ្ញស្តុក ខមផេនី លីមីតធីត ស្ថិតនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជនសង្ស័យ ៤នាក់ ខាងលើមាន៖ ១- ឈ្មោះ សំ វេត ភេទប្រុស អាយុ ៤២ ឆ្នាំ ។ ២-ឈ្មោះ ញែម សីហា អាយុ ៥១ ឆ្នាំ ។ អ្នកទាំងពីរនាក់ រស់នៅភូមិស្ពានសង្គម ឃុំតាឡូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៣- ឈ្មោះ ជា សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុងផាត ឃុំចុងផាត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។៤-ឈ្មោះ មួង សីហា ភេទប្រុសអាយុ១៧ឆ្នាំរស់នៅខេត្តតាកែវ។

សូមបញ្ជាក់ថា ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចាប់ខ្លួន កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីធ្វើសកម្មភាព កាប់រានដីរដ្ឋខុសច្បាប់ នៅចំណុចខាងលើ ។

ឥឡូវនេះ, ជនសង្ស័យ៤ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី នៅឡើយ៕

 

 

ដោយ ទេព ច័ន្ទ