ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បញ្ជាក់ថា “ផ្លូវនោះជាផ្លូវរបស់រដ្ឋលោកមិនមានសិទ្ធិឯណាទៅយកផ្លូវនោះ ជាកម្មសិទ្ធិផ្ដាច់មុខឡើយ សព្វថ្ងៃប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល”

កណ្ដាលៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ឆ្លើយ តបភ្លាមៗនិងសារមួយ ដែលបង្ហោះដោយរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៤ខែធ្នូនេះជាមួយលិខិតបំភ្លឺជុំវិញការអភិវឌ្ឍន៍ដីមួយកន្លែងស្ថិតនៅភូមិបឹងគ្រំឃុំបឹងគ្រំស្រុកល្វាឯមខេត្តកណ្ដា ល ដែលប្រជាពលរដ្ឋនៅទីនោះមួយចំនួនកំពុងមានចម្ងល់លើការអភិវឌ្ឍន៍នេះ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានឆ្លើយបញ្ជាក់ប្រាប់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញា រីទ្ធ និងអ្នកគាំទ្រខ្លួនអមដោយលិខិតមួយច្បាប់ដែលបង្ហោះហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មានថា”សូមគោរពឯកឧត្តមពូផ្លូវនោះជាផ្លូវរបស់រដ្ឋ ក្មួយមិនមានសិទ្ធិឯណា ទៅយកផ្លូវនោះកម្មសិទ្ធិផ្ដាច់មុខឡើយ សព្វថ្ងៃប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល មិនដូចការផ្សព្វផ្សាយឡើយ” ។

លើសពីនេះ ហ្វេសប៊ុកឧកញ៉ាខាងលើបង្ហោះថា” សូមជម្រាបជូនព័ត៌មានដល់ សាធារណៈជនទាំងអស់មេត្តាជ្រាបថា ផ្លូវសាធារណៈនេះ ជាគម្រោងរបស់រដ្ឋរដ្ឋជាអ្នកផ្ដួចផ្ដើមកសាងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជនជារួម”។

អ្នកឧកញ៉ាបញ្ជាក់បានជូនថា ផ្លូវនេះមិនមែនជាកម្ម សិទ្ធិរបស់ក្រុមហ៊ុន ឡេង ណាវ៉ាត្រា នោះទេ ហើយការស្ថាបនាផ្លូវនេះ ក្រុមហ៊ុនក៏មិនបានធ្វើដូចការ ចោទប្រកាន់នោះដែរ។

សូមរំលឹកថា បឹងសំណាប ជាកូនទន្លេសាបទី២ ដែលជាកន្លែងដោះទឹកជំនន់ពី ទន្លេមេគង្គលើ ដ៏សំខាន់បំផុតដើម្បីបញ្ចៀសការជន់លិចនៃរាជធានីភ្នំពេញ។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅទីនោះ​​កន្លងទៅថ្មីៗនេះបានសម្តែងការព្រួយបារម្ភជាខ្លាំង ពីគ្រោះធម្មជាតិ ឬ ហានិភ័យទៅថ្ងៃអនាគតនោះ នៅពេលឃើញក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានបូម ខ្សាច់ចាក់លុប”ព្រែកវត្តជ្រៃ បឹងគ្រំ» ដើម្បីធ្វើផ្លូវបេតុងថ្មីមួយខ្សែឆ្ពោះទៅកាន់តំបន់ដីឡូត៍របស់ក្រុមហ៊ុន។

ចំណែកនៅក្នុង ផេកហ្វេសប៊ុក ផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរថា « ខែ១២ នេះ បើកលក់ហើយ ដីទំហំចាប់ពី ៥គុណ២០ / ៤.២គុណ១៧ / ២០គុណ៣០ ប្លង់រឹង។ ដី ក្រុងល្វាឯមថ្មី គម្រោង សង់ស្ពានឆ្លង អរិយក្សត្រ- ជ្រោយចង្វាស្ពានមិត្តភា ពកម្ពុជា-សាធារណរដ្ឋកូរ៉េ ផ្ដល់ឱកាស ឱ្យពុក ម៉ែបងប្អូនទទួលបានដីនៅទីតាំងក្រុងបង្កើតថ្មី A៦។

អ្នកឧកញ៉ាបញ្ជាក់ថា”ដី ក្រុងល្វាឯម តម្លៃត្រឹមតែ ១៩៥០ដុល្លារប៉ុណ្ណោះតំបន់ពិសេសរំលស់ត្រឹម តែ២៨ដុល្លារក្នុង១ខែ»។

ព្រែកបឹងគ្រំ ដែលតភ្ជាប់ពី ទន្លេមេគង្គក្រោម នៅ ពេលទឹកជំនន់ជោរខ្លាំងពី ទន្លេមេគង្គលើ ហូរចុះមកក្រោមវានឹងនាំទឹកត្រីសាច់ និងដីល្បាប់ដ៏មានជីជាតិសម្រាប់បងប្អូនប្រជាកសិករធ្វើស្រែចម្ការ។ ចំណុចនេះជាព្រែកនាំទឹកពី ទន្លេមេគង្គក្រោម ហូរចាក់ចូលទៅក្នុង បឹងសំណាប ក្នុងចំណោមព្រែកជាច្រើនទៀត។

ព្រែកនេះមានទទឹងទំហំជាង២០ម៉ែត្រ និងបណ្ដោយជាង១០០០ម៉ែត្រ ហើយអ្នកភូមិទីនោះធ្លាប់និយា យថា” ក្រុមហ៊ុនឧកញ៉ា ឡេង ណាវ៉ាត្រា បូមខ្សា​ច់ចាក់លុបធ្វើផ្លូវបេតុងអស់រយៈពេលជាងពីរខែមកហើយ”។

“លើសពីនេះ ក្រុមហ៊ុននេះ ក៍បានដាក់លូចំកណ្ដាល ព្រែកបឹងគ្រំ ដែលមានទំហំមុខកាត់ជាងកន្លះម៉ែត្រ ដើម្បីឱ្យទឹកហូរចុះមកក្នុង ទន្លេមេគង្គ វិញ” ពលរដ្ឋខាងលើបានរំលឹក។

ប្រជាពលរដ្ឋខាងលើបន្ថែមថា ការអភិវឌ្ឍន៍ផ្លូវបេតុងថ្មីនេះ វាបានបង្កឱ្យប៉ះពាល់ដល់កន្ទុយដីរបស់ប្រជាពលរដ្ឋយ៉ាងតិចពី៣០គ្រួសារទៅ៤០ គ្រួសារដែលក្នុងមួយគ្រួសារៗត្រូវក្រុមហ៊ុនរំលោភយកកន្ទុយដីពី៥ម៉ែត្រ ទៅ១៥ម៉ែត្រ។

លោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានឆ្លើយប្រាប់សារព័ត៌មានក្នុងស្រុកកាលពីសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដោយបញ្ជាក់ថា « ខ្ញុំសូមជម្រាបជូនថា បច្ចុប្បន្ននេះភាគច្រើនគេមិនដែលសួរនាំ អ្វីនោះទេ ?»។

មន្ត្រីជំនាញម្នាក់បម្រើការងារនៅក្រសួងធនធានទឹក និងឧតុនិយម ដែលសុំមិនបញ្ចេញឈ្មោះក៍បានបញ្ជាក់ថា ក្រសួងធនធានទឹក ហាមដាច់ខាតការប៉ះពាល់ «បឹងសំណាប» ជាពិសេសការលុបដៃព្រែកដែលជាកន្លែងដោះទឹកហូរពី ទន្លេមេគង្គលើ ហូរចុះ
មក ទន្លេមេគង្គក្រោម បន្តទៅ បឹងសំណាប។

មន្រ្តីខាងលើបន្ថែមថា បើកាលណាយើងនាំគ្នាទៅរំលោភបំពានតំបន់«បឹងសំណាប» វានឹងបណ្ដា លឱ្យគ្រោះថ្នាក់បំផុត គឺទឹកលិចនៅក្នុង រាជធានីភ្នំពេញ នាថ្ងៃអនាគតជាពុំខាន ។