ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រកាសលើកទឹកចិត្តដល់កីឡាករ ធឿន ធារ៉ា និងកីឡាករ ហ៊ុន កន ក្នុងម្នាក់ៗទទួលបាន ដី1 ឡូត៍ 5×20 នៅល្វាឯម

ភ្នំពេញ: អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រាបានប្រកាស លើកទឹកចិត្តដល់លោក ធឿន ធារ៉ា និង លោក ហ៊ុន កន ដែលមិនទទួលជោគ ជ័យ ក្នុងម្នាក់ៗទទួលបាន ដីចំនួន 1 ឡូត៍ 5×20 នៅល្វាឯម។

 

អ្នកឧកញ៉ាវ័យក្មេងខាងលើបានបញ្ជាក់ថា” ខ្ញុំមើលឃើញវីដេអូបងប្រុសជោគជ័យ គឺយំតាមបង អបអរសាទរបង ធឿន ធារ៉ា ហើយក៏សូមលើកទឹកចិត្តដល់ បងប្រុស ហ៊ុន កន ដែលមិនទទួលជោគជ័យដូចគ្នា ត្រូវតស៊ូ រឹងមាំ។ ខ្ញុំសូមជូនដីម្នាក់1ឡូត៍ 5×20 នៅល្វាឯម។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អះអាងថា មិនមែនថាជោគជ័យនិងបរាជ័យស្មើគ្នានោះទេ ក៏ប៉ុន្តែឃើញ បងប្រុសបានទទួលការឧបត្ថម្ភ បានខ្លះហើយ។ ខ្ញុំមានសន្ដានចិត្តបន្តិចបន្តួចនេះ ទុកជាអនុស្សាវរីយ៍សម្រាប់បងៗ។


បន្ថែមពីនេះ អ្នកឧកញ៉ាបន្ថែមថា”បងប្អូនណាស្គាល់លេខគាត់ទាំងពីរនាក់ជួយផ្ដល់ឱ្យខ្ញុំផងដំបូងគិតថាពីរ តែចង់ចែករំលែកទៅបងប្រុសដែលគាត់មិនបានជោគជ័យ អោយខ្ញុំសុំទោសផង”។

បច្ខុប្បន្ននេះ នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលទើបកាត់ សង្កាត់ជាច្រើនធ្វើទីក្រុងថ្មី ហើយអាជ្ញាធរ ខេត្តនៅស្រុកល្វាឯម បានបញ្ចូលសង្កាត់មួយចំនួនធ្វើទីក្រុងថ្មីផងដែរ។