ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»បានរៀបចំកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២២

(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ​បានរៀបចំកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា លោក លោកស្រី អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអង្គប្រជុំ បានធ្វើបច្ចុប្បន្នការងារមួយចំនួនរបស់អគ្គនាយកដ្ឋានបានរៀបចំ និងកំពុងរៀបចំ តាមនីតិវិធី ដើម្បីសម្រេចបានគោលដៅ។ លោក​​ ក៏បានផ្ដល់អនុសាសន៍បន្ថែមដល់ម លោក ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី សូមបំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយភាពទន់ភ្លន់តែម៉ឹងម៉ាត់។
របៀបវារៈនៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
១- របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដែលបានអនុវត្តកន្លងមក
២- សេចក្ដីរាយការណ៍របស់សាខា ក.ប.ប. រាជធានី ខេត្ត
៣- បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករង
៤- បញ្ហាប្រឈម និងដំណោះស្រាយ
៥- ការដាក់ផែនការការងារអនុវត្តបន្តសម្រាប់ឆ្នាំក្រោយ
៦- បញ្ហាផ្សេងៗ