កណ្តាល៖ រដ្ឋបាលជលផលស្រុកខ្សាច់កណ្ដាល សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប ចុះធ្វើការបានពាក់ផ្លាកសញ្ញាសំគាល់របស់ជំនាញជលផល លើត្រីរាជ ដែលអ្នកនេសាទចាប់បាន ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានប្រលែងចូលទន្លេមេគង្គវិញផងដែរ។
អ្នកនេសាទបានប្រើឧបករណ៌នេសាទ ចាប់បានត្រីរាជ មានទង្ងន់ 46kg ប្រវែង 157cm ស្ថិតនៅភូមិស្វាយអាត់លើ ឃុំ ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។