(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះបានរៀបចំកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា លោក លោកស្រី អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានអង្គប្រជុំ បានធ្វើបច្ចុប្បន្នការងារមួយចំនួនរបស់អគ្គនាយកដ្ឋានបានរៀបចំ និងកំពុងរៀបចំ តាមនីតិវិធី ដើម្បីសម្រេចបានគោលដៅ។ លោក ក៏បានផ្ដល់អនុសាសន៍បន្ថែមដល់ម លោក ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី សូមបំពេញការងារស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយភាពទន់ភ្លន់តែម៉ឹងម៉ាត់។
របៀបវារៈនៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
១- របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដែលបានអនុវត្តកន្លងមក
២- សេចក្ដីរាយការណ៍របស់សាខា ក.ប.ប. រាជធានី ខេត្ត
៣- បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករង
៤- បញ្ហាប្រឈម និងដំណោះស្រាយ
៥- ការដាក់ផែនការការងារអនុវត្តបន្តសម្រាប់ឆ្នាំក្រោយ
៦- បញ្ហាផ្សេងៗ




































