ភ្នំពេញ៖ ពាណិជ្ជករសង្ស័យម្នាក់ កាលពីព្រឹក ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២នេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន និង បញ្ជូនខ្លួនគាត់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ ពាក់ព័ន្ធនឹងការ ចេញសែកស្អុយ ចំនួន ១២ ម៉ឺន ដុល្លារ អា មេ រិ ក អោយទៅ ភាគីដើមបណ្តឹង ដែលជាម្ចាស់បំណុល ដើម្បីទូទាត់ ប្រាក់ជំពាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២២ ។
សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មាន ឈ្មោះ ជុំ សាវឿន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ជាពាណិជ្ជករ ស្នាក់នៅ ផ្ទះ លេខ ៦៩ ផ្លូវ E បុរី ឈូក វ៉ា ១ សង្កាត់ ក្រាំងធ្នង់ ខណ្ឌ ព្រែក ព្នៅ។
ចំណែកជនរងគ្រោះមានឈ្មោះ ជុំ វន ភេទ ប្រុស ជា ថៅកែ ការ៉ាស់ ជួសជុល រថយន្ត មានទីលំនៅ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួន កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២២ តាម ដីកា បញ្ជា ឲ្យ ចូល ខ្លួន របស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អម សាលា ដំបូង រាជធានី ភ្នំពេញ និង ឥឡូវនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕
ដោយ ទេព ច័ន្ទ