ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជម្រះបណ្តឹងសារទុក្ខប្រធានក្រុមហ៊ុ នចំរើនលក់មាន់ស្រែអាំង ពាក់ព័ន្ធនឹងការធ្វើទារុណកម្មផ្លូវភេទ

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ បុរសពិរុទ្ធជន ម្នាក់ ដែលមានប្រពន្ធ ឬ ដៃគូស្នេហាច្រើនជាប់ពាក់ព័ន្ធនឹងការវាយធ្វើបាប ស្រី្តរងគ្រោះម្នាក់ ដែលត្រូវជាអតីតប្រពន្ធ របស់គាត់។

ខណៈនាងកំពុងតែមានផ្ទៃពោះ ៣ខែ បង្ខំរួមភេទ ភេទ ថតរូបអាក្រាត និង វីដេអូស៉ិច របស់នាង នៅ ពេលនាងរួមភេទជាមួយខ្លួន និង បានផ្ញើតរួ បថតអាក្រាត និង វិដេអូស៊ិច នោះ ទៅជនរងគ្រោះ និង គម្រាមបង្ហោះតាមហ្វេសប៊ុក នៅពេលដែលជនរងគ្រោះ បានរត់ចោលខ្លួន។

ដោយសារតែនាងមិនអាចស៊ូទ្រាំនឹងអំពើឃោរ ឃៅរបស់គាត់បាន ប្រព្រឹត្តនៅ នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែ មីនា ឆ្នាំ ២០២០ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២០។

លោក គង់ ស្រុីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ផុក ចំរើន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាប្រធានក្រុមហ៊ុនចំរើនលក់មាន់ស្រែអាំង និង ជាជំនួយការមេធាវី ( តែគាត់បានក្លែងខ្លួន ធ្វើជាមេធាវី) រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ យុន សុខណាង ភេទស្រី អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិវ៉ារិន្ទទី២ ឃុំ ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

អ្នកទាំង២នាក់ គឺ ជាអតីតប្តីប្រពន្ធ នឹងគា្ន និង បច្ចុប្បន្ននេះ មានកូនប្រុសម្នាក់។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ  ផុក ចំរើន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៣ ឆ្នាំ (ទោសស្រាលបំផុត) និង បង្គាប់ឲ្យសងជំងឺចិត្តដល់ជនរងគ្រោះ ចំនួន ៤០ លានរៀល ក្រោមការចោទប្រកាន់ចំនួន៤បទល្មើស គឺពីបទ : ហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ន្ធ ឬ អនីតិសង្វាសជន, គំរាមកំហែងហែកកេរ្តិ៍, ផ្តល់លិខិតបញ្ជាក់មិនពិត និង ផលិតរូបភាពអាសអាភា ស តាមមាត្រា ២២២ មាត្រា ៣៧២ , ៣៧៣ , និង ៦៣៥ នៃ ក្រមព្រហ្មទណ្ឌ និង តាមមាត្រា ៣៩ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ ឈ្មោះ ផុក ចំរើន បានប្តឹងឧទ្ធរណ៍។  តែ តុលាការ ឧទ្ទរណ៍ រាជធានីភ្នំពេញ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសារទុក្ខ មក តុលាការកំពូលទៀត។

ជនជាប់ចោទរូបនេះ ឈ្មោះ ផុក ចំរើន ត្រូវបានចាប់ឃាត់ខ្លួន កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់តុលាការ។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ផុក ចំរើន បានឆ្លើយបដិសេធចំពោះការចោទប្រកាន់គាត់ និង ការកាត់ទោសឱ្យគាត់ ជាប់គុក ៣ ឆ្នាំ។

ផុក ចំរើននិយាយទាំងយំយែក ព្រមទាំង លើកដៃសំពះ ទៅកាន់ក្រមប្រឹក្សាចៅក្រមជំនុំជម្រះ តុលាការកំពូលថា: ខ្លួនមិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់ និង ប្តឹងទម្លាក់កំហុស អំពីជនរងគ្រោះនោះទេ។

គាត់និយាយថា: មូលហេតុ ដែលជនរងគ្រោះប្តឹងខ្លួនទៅតុលាការ គឺដោយសារតែនាង ខឹង និងប្រច័ណ្ឌនឹងគាត់ មានទំនាក់ទំនង ស្នេហា ជាមួយ នឹងស្ត្រីថ្មីម្នាក់ផ្សេងទៀត នៅពេលនោះ។

ផុក ចំរើន សំណូមពរដល់ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ តុលាការកំពូល សម្រេច បដិសេធ សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម , ទម្លាក់បទចោទប្រកាន់ចំពោះគាត់ និង ដោះលែងរូបគាត់ អោយមានសេរីភាពវិញ។

ក៏ប៉ុន្តែ ជនរង ឈ្មោះ យុន សំណាង បានបញ្ជាក់នៅចំពោះមុខ ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះថា: ពាក្យសម្តីរបស់ ផុក ចំរើន គឺជាមិនពិត។ ផុក ចំរើន និយាយកុហក តុលាការ ដើម្បីយករួចខ្លួន។

យុន សំណាង បាននិយាយទាំងយំថា: ចាប់ពីតាំងពីខ្លួន បានគ្នាជាប្តីប្រពន្ធ ជាមួយ ផុក ចំរើនមក, នាងតែងតែទទួលរង នូវ អំពើហិង្សា និង ការវាយដំ ទាត់ធាក់ ជាហូរហែ អំពី សំណាក់ ប្តី ឈ្មោះ ផុក ចំរើននេះ។

ជនរងគ្រោះនិយាយថា: នៅពេលរួមភេទគ្នាម្តងៗ, ផុក ចំរើន តែងតែ យកទូរស័ព្ទដៃ របស់គាត់ ថតរូបអាក្រាត និង ថតវិដេអូ រួមភេទគ្នា ទុកមើល។

ជនរងគ្រោះបាននិយាយទៀតថា: មិនតែ ប៉ុណ្ណោះ ផុក ចំរើន បាននាំស្រីស្នេហ៍របស់គាត់ មកដេករួមភេទ គ្នា នៅក្នុងបន្ទប់គេងរបស់នាង។ ពួកគេ រួមភេទគ្នា យ៉ាងត្រេកត្រអាល នៅចំពោះមុខនាង
និង បាន បង្ខំឱ្យនាង អង្គុយមើលពួកគេរួមភេទគ្នា ទៀតផង។

ជនរងគ្រោះ បានសំណូមពរ ដល់ តុលាការកំពូល សម្រេចតម្កល់ សាលដីការបស់តុលាការឧទ្ធរណ៍ រក្សាទុកជាការដដែល និង ផ្តន្ទាទោស ផុក ចំរើន ទៅ តាមច្បាប់។

នៅក្នុងសំណុំរឿងក្តីនេះ តុលាការកំពូលនឹងប្រកាស សាលដីកា នៅព្រឹកថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៣ ខាងមុខនេះ៕

ដោយ: ទេព ច័ន្ទ