ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីបំផុត ឧកញ៉ា​ វ័យក្មេង​ ភួ​ វាសនា​ បានបន្តកាន់តំណែង​ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ ក្នុងអាណត្តិថ្មីនេះ

បាត់ដំបង: ឧកញ៉ា​ វ័យក្មេង​ ភួ​ វាសនា​ បានបន្តកាន់តំណែង​ ជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ ក្នុងអាណត្តិថ្មីនេះ​បន្តទៀត ដែលពិធីនេះរៀប ចំឡើង នៅក្នុងការបោះឆ្នោតក្នុងថ្ងៃទី​៤ខែ មករា​ឆ្នាំ២០២៣នេះ។

សូមរំលឹកថា លោកឧកញ៉ា ភូ វាសនា គឺជា អគ្គនាយកក្រុមហ៊ុន បៃតងកម្ពុជា ហើយលោកឧកញ៉ា វ័យក្មេងរូបនេះកាលពីអាណត្តិទី១ គឺបានក្លាយជាប្រធានសភាពាណិជ្ជខេត្តបាត់ដំបងមួយអាណត្តិមក ហើយ។

លោកឧកញ៉ាកន្លងទៅជាមួយនិងឧកញ៉ា ភូ ពុយ គឺមានសកម្មភាពសកម្មបំផុតលើការចុះជួយបង្កេីតទីផ្សារសហគមន៏ស្រូវជូនបងប្អូនប្រជាកសិករ ឃុំសំបួរ ស្រុកមង្គលបុរីខេត្ តបន្ទាយមានជ័យកាលពីព្រឹក​ ថ្ងៃទី ២២​ ខែធ្នូ ឆ្នាំ២០២២នេះ ។

ក្នុងគោលបំណងធំ គឺ ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនូវតម្លៃស្រូវរបស់បងប្អូនប្រជាកសិករ នៅរដូវកាលច្រូតកាត់ខាងកន្លងមក ដើម្បីជួយសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។