កំពង់ចាម៖ លោក កៅ ថាច អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកព្រៃឈរបានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីស្ថានភាពនយោបាយកម្ពុជាជូនដល់យុវជគណបក្សប្រជាជនមកពី១៥ឃុំ ក្នុងស្រុកព្រៃឈរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ។សំណាលជាមួយ
ពាក់ព័ន្ធនឹងកម្មវិធីផ្សព្វផ្សាយស្តីពីស្ថានភាពនយោបាយនៅកម្ពុជាមានប្រធានបទចំនួន២ត្រូវបានលើកយកមកពិភាក្សារួមមាន៖
១-អំពីវិធានការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា
២-តើអ្វីទៅជា EBA?
លោកកៅ ថាច បានមានប្រសាសន៍ថា ការខឹតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខក្នុងការខិតខំស្តារសេដ្ឋកិច្ចកម្ពុជាពីបាតដៃទទេ រហូតឈានដល់ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងធ្វើឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ។
លោក បានពន្យល់បន្ថែមផងដែរអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើយន្តការលើកកំពស់វិស័យកសិកម្ម និងការកាត់បន្ថយថ្លៃដើមផលិតរបស់ប្រជាកសិករ ជូនដល់បងប្អូនជ្រាបបន្ថែម។
ពាក់ព័ន្ធនិងបញ្ហា EBA លោក ហ៊ុល ប៊ុនថា បានលើកយកទល្ហីករសំខាន់ៗដើម្បីបកស្រាយជូនបងប្អូនយុវជនឲ្យបានជ្រួតជ្រាប និងឈប់ឲ្យបារម្មណ៍លើបញ្ហាផ្តាច់EBAនេះទៀត ទោះបីអត់EBAក៏សេដ្ឋកិច្ចកម្ពុជានៅបន្តដំណើរទៅមុខបានដែរ៕