ភ្នំពេញ ៖ ក្រុមហ៊ុនចិនមួយមកពីប្រទេសចិនបានសហការជាមួយក្រុមហ៊ុនអចលនទ្រព្យECC Real Estateនៅកម្ពុជា បានបង្ហាញពីគម្រោងវិនិយោគរោងចក្រចំនួន៥កន្លែង មានផ្ទៃដីជិត២០ហិកតាស្ថិតនៅភូមិព្រែកឬស្សី ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក ឃួន សូខាន់ឌី អគ្គនាយករងក្រុមហ៊ុនអចលនទ្រព្យ ECC Real Estateបានថ្លែងថា ការបើកការដ្ឋានសង់រោងចក្រខ្នាតតូចនិងខ្នាតធំរួមនិងផ្ទះល្វែងជាច្រើនទៀតគឺលក់ និងជួលឲ្យអតិថិជនដែលរស់នៅក្នុងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសផ្សារព្រែកទទឹង ហើយបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែររស់នៅតំបន់នេះផ្ផងដែរ។
លោកបានថ្លែងទៀតថា ការវិនិយោគរបស់អ្នកវិនិយោគិនចិននេះគឺបង្កើតរោចក្រនិងលំនៅឋាន ដោយមើលឃើញពីសក្តានុពលដីនៅតំបន់នោះទើបសម្រេចចិត្តបោះទុនវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសតែម្តង ដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។
លោក លី អានមិញ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យមិញស៊ិនអាន មកពីប្រទេសចិនបានថ្លែងថា ការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្សារព្រៃទទឹងនេះជាការបង្ហាញនូវទំនាកទំនងផ្លូវមួយខ្សែប្រវ៉ាត់មួយរបស់ប្រមុខដឹកនាំចិន ហើយក្នុងនោះប្រទេសកម្ពុជាត្រូវបានរាជរដ្ឋាភិបាលចិនសម្លឹងឃើញឱកាសកាន់តែច្រើនក្នុងការវិនិយោគមិនត្រឹមតែវិស័យឧស្សាហ៍កម្មតែប៉ុណ្ណោះទេ។
តំណាងក្រុមហ៊ុនខាងលើលើកឡើងថា ក្រុមហ៊ុនលោកនឹងអូសទាញអ្នកវិនិយោគិនពីប្រទេសចិនមួយចំនួនទៀតមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយការវិនិយោគនេះដោយលោកមើលឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលចិននិងរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលបានតម្រង់ទិសការអភិវឌ្ឍន៍តំបន់ឧសស្សាហ៍កម្ម ដើម្បីធានានូវការប្រមូលផ្តុំ ការតភ្ជាប់សេដ្ឋកិច្ច នឹងការប្រកួតប្រជែងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស ដោយផ្តោតលើការកែលម្អរបរិយាកាសវិនិយោគ និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសជាដើម។
ក្រៅពីវិស័យអលនទ្រព្យថ្មីៗ និងឧស្សាហ៍កម្មនោះប្រទេសចិនបានវិនិយោគលើព្រលានយន្តហោះថ្មីមួយទៀតនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ១,៥០០លានដុល្លារអាមេរិកផងដែរ៕