ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការសម្រេចឃុំខ្លួន ស្រី្តមេតុងទីន ឈ្មោះ ឡុង វ៉ានី ដាក់ពន្ធនាគារ បណ្តោះអាសន្ន នៅគុកព្រៃស ជាប់ពាក់ព័ន្ធនឹង ករណីឆបោក និង ចេញសែកស្អុយ ជិត៣០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួន

ស្រី្តមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃស( មណ្ឌលកែប្រែអប់រំ២ ឬ ម២) ជាបណ្តោះអាសន្ន បន្ទាប់ពី តំណាងអយ្យការ គឺលោក សឿ ឡងឌី ជា ព្រះរាជអាជ្ញារង អមអយ្យការអមសាលាដំបូងបានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទ: មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន ជាប់ពន្ ធនាគារនឹងករណីឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់ ជិត ៣០ ម៉ឺនដុល្លារដុល្លារអាមេរិក ប្រព្រឹត្ត កាលពីដើមខែ មករា ឆ្នាំ ២០២៣នេះ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៥ ឆ្នាំ មុខរបរ ពាណិជ្ជករ និង មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៣ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាភាគីដើមបណ្ដឹង។

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ជនត្រូវចោទឈ្មោះ ឡុង វ៉ានី និង មេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ៕

ដោយ: ទេព ច័ន្ទ