ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីបើកមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស

ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះបានអញ្ជើញក្នុងពិធីបើកមហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ២ថ្ងៃ នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

មហាសន្និបាតនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយ សគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មា ធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងម ន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀតផងដែរ។

សន្និបាតនេះត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង ២៩មករា។

ពិធីបើកមហាសន្និបាតវិសាមញ្ញ គឺមានការថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន ដែលបង្ហាញបីរបាយការណ៍អំពីលទ្ធ ផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចការមួយចំនួនទៀត។

ចំណែករបៀបវារៈថ្ងៃទី២ នៃមហាសន្និបាតវិសាមញ្ញ ជាការអនុម័តលើរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២ ០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣, ការអនុម័ តលើសេចក្តីព្រាងកម្មវិធីនយោបាយ របស់គណ បក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០ ២៣-២០២៨ និងមានមតិបូកសរុប និងអនុសាសន៍ការណែនាំរបស់ស​ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕