ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ភ្នំពេញ ៖ សស្ត្រីអាជីវករលក់ផលិតផលតាម អន ឡាញម្នាក់​ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ  បង្គាប់ឲ្យឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ( ចេញសែក​ស្អុយ​ ) ប្រមាណ៥០០០ដុល្លាអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក ថៃ គឹ​ម​មុនី ជាចៅក្រម​ស៊ើបសួរ​ នៃ សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សល់ ស្រី​នៀ​ត ភេទ​ស្រី អាយុ​២៥ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេ ខ​១៤ ៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំ ពេញ។

ស្រ្តីត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ”  តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូរ​ទាត់​ប្រាក់ ។

ស្ត្រីត្រូវចោទ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ តាមពាក្យបណ្តឹង​ពី​ម្ចាស់​បំណុល​ដែល​មាន​គណនី​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Toto Mini ។

បច្ចុប្បន្ននេះ ស្រ្តីត្រូវចោទ សល់ ស្រី​នៀ​ត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ” ម២ “ជាបណ្តោះអាសន្ន៕

ដោយ ទេព ច័ន្ទ