ខេត្តតាកែវ ៖ បុរសសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានធ្វើការ ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ ម្នាក់ ពាក់ព័ន្ធនឹងការ ក្លែងបន្លំជាមន្ត្រីឥណទានធនាគារ និងបាន ឆបោកយកលុយរបស់គាត់ អស់ ៤១៤០ ដុល្លារអាមេរិក ប្រព្រឹត្តកាលពី អំឡុងខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ជិន សុខជា ហៅសុផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។
ចំណែកឯ ជនរងគ្រោះមានឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ឥឡូវនេះ, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត តាកែវ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ទេព ច័ន្ទ