ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គភាពប្រឆាំងអំពើពុករលួយ ACU និងក្រសួងរៀបចំដែនដី កំពុងមានចំណាត់ការ ស្រាវជ្រាវប្រវត្តិដីនិងផ្អាកកាចេញប្លង់

ភ្នំពេញ: អង្គភាពACU និងក្រសួងរៀបចំដែនដី កំពុងមានចំណាត់ការ ស្រាវជ្រាវប្រវត្តិដីនិងផ្អាកកាចេញប្លង់រឹងបុរសម្នាក់ឈ្មោះប៉ាក ម៉ាប់ អាយុ៥៥ឆ្នាំ នៅអំឡុងឆ្នាំ១៩៨៧ មានមុខរបរ ជាអ្នករកស៊ី ទិញ ឈើខ្លឹមច័ន្ទគ្រឹស្នាផងនិង ធ្វើស្រែចំការផងក្នុងនោះមានដូងជិត៧០០ដើម ត្នោត និងស្វាយចន្ទីរាប់សិបដើម និងបន្លែបង្ការជាច្រើនមុខទៀត រស់ នៅអាស្រ័ យផលនៅលើផ្ទៃដីចំនួន ៤៤,៤ ហិកតាស្ថិតក្នុងភូមិព្រែកស្វាយសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្ត កោះ កុង។

ចំពោះការធ្វើឯកសារកាន់កាប់ដីក្នុងឆ្នាំ១៩៩២ ដែលមានប្លង់កាន់កាប់ចំនួន៧ប្លង់ ចេញដោយអាជ្ញាធរឃុំ និងមានមេភូមិ ចូលរួមវាស់វែង ព្រមទាំងសាក្សី ជាច្រើននាក់ កំពុងរស់នៅសព្វថ្ងៃទៀតផង។
លោកប៉ាក ម៉ាប់ បានបញ្ជាក់ថា នៅដើមខែឧសភា ឆ្នាំ២០០៤ រូបលោក ត្រូវបានតុលារចេញដីការឆែកឆេរ និងឃាត់ខ្លួនរូបលោក ដោយចោទពីបទប្រើប្រាស់អាវុធខុសច្បាប់។

ប៉ុន្តែក្នុងពេលឆែកឆេរ រកមិនឃើញមានអាវុធទេ ព្រោះខ្ញុំមិនធ្លាប់មានអាវុធប្រើឡើយ ។ រយៈពេល៤-៥ថ្ងៃក្រោយមករូបខ្ញុំត្រូវបានតុលាការកោះហៅម្តងទៀត ដោយចោទពីបទអំពើភេរវកម្មវិញម្តង និងត្រូវតុលាការចេញសាលក្រមផ្តន្ទាទោសអោយជាប់ពន្ឋនាគាររយៈពេល១៥ឆ្នាំ ។

ប៉ុន្តែដោយមានការសម្រាលទោស១ឆ្នាំ រូបខ្ញុំត្រូវជាប់ទោសតែ១៤ឆ្នាំប៉ុណ្ណោះ ចាប់ពីថ្ងៃទី០៥ខែឧសភាឆ្នាំ២០០៤ រហូតដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៨ ។
លោកលើកឡើងថា ក្នុងអំឡុងពេលដែលរូបខ្ញុំត្រូវបានតុលាការចាប់ខ្លួន ប្រពន្ឋរបស់ខ្ញុំនិងកូនៗចំនួន ៥ នាក់ ត្រូវបានចាកចេញពីផ្ទះហើយធ្វើចំណា កស្រុកទៅរស់នៅប្រទេសថៃ ដោយបោះបង់ទាំងផ្ទះសម្បែង ទ្រព្យសម្បត្តិក្នុងផ្ទះប្លង់កាន់កាប់ដី និង ដីស្រែចំការ ទាំងអស់គ្មានអ្នកមើលថែ រយៈពេល១៤ ឆ្នាំដែរ ។

ហេតុនេះទើបមន្ត្រីរាជការក្នុងខេត្ត ដែលធ្លាប់ស្គាល់ខ្ញុំស្និទ្ធស្នាល ឆ្លៀតឧិកាស ចូលកាន់កាប់លើទីតាំងដីរបស់ខ្ញុំបាទទាំងមូលតែម្តង ។

បន្ទាប់ពីរូបខ្ញុំត្រូវបានចេញពីពន្ឋនាគារ ខ្ញុំក៏បានមកសង់ផ្ទះរស់នៅលើដីភូមិចាស់របស់ខ្ញុំវិញ ជាហេតុធ្វើអោយ មន្ត្រីរាជការមួយចំនួនធំបញ្ចេញប្រតិកម្មមកលើរូបខ្ញុំ ដោយចោទរូបខ្ញុំថា បានចូលរំលោភយកដីរបស់ពួកគេទៅវិញ និងមានមន្ត្រីខ្លះបានដាក់ពាក្យប្តឹង និងចេញមុខគំរាមដោយអាវុធម កលើរូបខ្ញុំទៀតផង ។
លោកប៉ាក ម៉ាប់ បានបញ្ជាក់បន្ថែមថា ដោយអាជ្ញាធរមូលដ្ឋានបានស្ថាបនាផ្លូវថ្មីមួយខ្សែឈ្មោះថាផ្លូវសេរីការ ដើម្បីកំណត់ព្រំប្រទល់ភូមិ ផ្លូវនេះត្រូវពុះ ចែកដីរបស់ខ្ញុំបាទជាពីរភូមិ ទី១ ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ មានទំហំ១៦,៤ ហិកតា ។

ទីតាំងនេះមានមន្ត្រីធំៗចំនួន៩រូបបានទិញតៗគ្នាពីអ្នកលក់ទី២ឬទី៣ហើយពេលនេះ ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដី ចានចេញលិខិតជូនដំណឹងរួចហើយកាលពីថ្ងៃទី ២២ខែមេសាឆ្នាំ២០២២ បង្គាប់អោយលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិ យោដីខេត្ត ផ្អាកការចេញប័ណ្ណសម្គាល់ម្ចាស់អច លនៈវត្ថុ និង ស្រាវជ្រាវសាវតាដីឡើងវិញ ។

ទីតាំងទី២ មានទំហំ២៨ហិកតា ស្ថិតនៅ ភូមិព្រែកស្វាយសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ជាទីតាំងដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ ហើយមានឈ្មោះសុខ ហុង ចេញមុខប្តឹង និងមានលោកផ្កាយ២យិន លីម ចេញមុខគំរាម អោយខ្ញុំចាកចេញ ពីទីតាំងនេះ តែត្រូវបានលោកព្រះរាជអាជ្ញា រស់ សារាំ ចេញដិការតម្កល់រឿងអត់ចាត់ការ ។

ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយACU ក៏បានចេញលិខិតជម្រាបជូនរួចហើយកាលពីថ្ងៃ ទី០៤ ខែសីហាឆ្នាំ២០២០ តាមការស្នើរសុំរបស់ខ្ញុំបាទ ហើយលិខិតជម្រាបជូននោះ មួយច្បាប់ជម្រា បជូនទៅលោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បំភ្លឺពីប្រវត្តិកាន់កាប់ដីខាងលើតាំងពីឆ្នាំ១៩៨៧ រហូតមកដល់បច្ចុប្បន្ននិងផ្តល់ឯកសារពាក់ព័ន្ឋមកអង្គភាពACUអោយបានទាន់ពេលវេលា។

ដើម្បីACUមានមូលដ្ឋានបន្តនិតិវិធី និងមួយច្បាប់ទៀតជម្រាបជូនទៅលោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង ធ្វើរបាយការណ៍អំពីទំនាក់ទំនង និង ចេតនា រវាងលោកអ៊ង ស៊ឹងទ្រី ក្រឡាបញ្ជី និងលោកឧត្តមសេនីយ៍ទោ យិន លីម ខណៈពេលដែលខ្លួន(ក្រឡាបញ្ជី)កំពុងសាកសួរ ឈ្មោះ ប៉ាក ម៉ាប់ ចូលឆ្លើយតាមការកោះហៅ របស់លោកព្រះរាជអាជ្ញា រស់ សារាំ ហើយបើកសម្លេងគំរាមតាមទូរស័ព្ទរបស់លោកយិន លីម អោយ លោកប៉ាក ម៉ាប់ស្តាប់ ។
ACUតម្រូវអោយលោកប្រធានសាលាដំបូងខេត្តកោះកុង បំភ្លឺករណីនេះនិងផ្តល់ឯកសារពាក់ព័ន្ឋនឹងសំណុំរឿងខាងលើមកACU អោយបានទាន់ពេលវេលា ដើម្បីACUមានមូលដ្ឋានបន្តនិតិវិធី ។
លោកប៉ាក ម៉ាប់ បានបញ្ជាក់ថា លោកពិតជាមានការជឿជាក់យ៉ាងមុតមាំ ទៅលើស្ថាប័ន សាលាដំបូង ខេត្តកោះកុង ក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដី និង អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបើកប្រតិបត្តិការ ស្រាវជ្រាវរកសាវតាអ្នកកាន់កាប់ដីពិតប្រាកដយ៉ាងច្បាស់លាស់និងយុត្តិធម៌ ៕