ភ្នំពេញ: ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមក្រាបថ្វាយព្រះពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការថ្វាយ
សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសអបអរសាទរនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១១២នៃទិវាសិទ្ធិនារីអន្តរជាតិ ០៨ មិនា ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ និងលោកជំទាវ សូមក្រាបថ្វាយព្រះពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តម នាយឧត្តមសេនីយ ទូលថ្វាយសារថា ទួលព្រះបង្គំជា ខ្ញុំ សូម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះប្រកប ដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញា ញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះរស្សា ដេីម្បីគង់ប្រថាប់ជាម្លប់ដល់កូនចៅចៅទួត នូវទូទាំងព្រះនគរ។
ទិវាអន្តរជាតិនារី៨មីនា ឆ្នាំនេះគឺជាគម្រប់ខួបលើក ១១២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។
ទិវាអន្តរជាតិនារី ឬទិវាសិទ្ធនារីអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិប្រកាសនៅឆ្នាំ១៩៧៧ ជា «ថ្ងៃអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក»។