ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងសហការី បានចូលរួមកម្មវិធី”ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត និងប្រព័ន្ធបង្ហាញព័ត៌មានតាមអនឡាញ” ។

លោក ស៊ូ សុជាតិ បានលើកឡើងថា កម្មវិធីពិព័រណ៍នេះ បានរៀបចំឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ដែលមានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

លើសពីនេះលោកថា ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោល បំណងបន្តផសព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។

នេះជាការផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗអំពីចម្ងល់មកលើទីផ្សារទាំងមូល។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបរព័ន្ធជួញដូរចល័ត MTS (Mobile Trading System), សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure ។