ព្រះវិហារ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅភូមិបង្កន ឃុំរៀបរយ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញធំៗ កំពុងកាប់បំផ្លិចបំផ្លាញព្រៃឈើនៅព្រៃអភិរក្សតំបន់ព្រៃឡង់ សារជាថ្មីទៀតហេីយ កន្លងទៅក្រុមហ៊ុន PNT ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយ ជាបន្តបន្ទាប់ សា្រប់តែធ្វេីការផ្អាកមួយរ យៈ បច្ចុប្បន្ននេះ សម្រុកកាប់ដឹកជញ្ជូនយកទៅលក់ តាមបណ្តាលខេត្តនានា ទាំងយប់ទាំងថ្ងៃ ។
សូម្បីតែលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារនិងលោក កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះហារ ព្រមទាំងលោក សួស ដារា៉ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ក្រុមឈ្មួញនោះទេ បច្ចុប្បន្នពួកឈ្មួញកាប់បំផ្លាញព្រៃសហគមន៏ព្រៃឡង់ ជិតរលាយសាបសូន្យអស់ហេីយ។
មជ្ឈដ្ឋានខាងក្រៅ! បានរិះគន់ចំៗថា បើក្រុមហ៊ុន PNTហៅ៩៧ ប្រហែលមានខ្នងបង្អែករឹងមាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងត្រូវរ៉ូវ ជាមួយស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធ ជាអ្នកបេីកភ្លេីងខៀវ ទេីបមេការហ៊ានគ្រៀងគរពលរដ្ឋខ្មែរ ឲ្យចូលកាប់ព្រៃឈើយ៉ាងរង្គាល គ្មានការទប់ស្កាត់ពីសំណាក់ លោក នួន សុខុម មេព្រៃខេត្តព្រះហារ ទល់តែសោះ។
លើសពីនេះទៅទៀតសកម្មភាព ក្រុមឈ្មួញដែលមកសុីស្នួលឲ្យក្រុមហ៊ុន PNT ចូលកាប់ឈើ នាពេលថ្មីៗនេះ បន្ទាប់មកប្រមូលឈើដឹកជញ្ជានតាមគោយន្តកន្ត្រៃយ៍ ជាច្រើនគ្រឿងរួចហើយ បន្តលើកដាក់ក្នុងរថយន្តវ៉េអង ចេញតាមក្រុមហ៊ុនចំការកៅស៊ូ ជាប់ខេត្តព្រះវិហារ ឆ្លងកាត់ទៅខេត្តកំពង់ធំ យ៉ាងសុខស្រួលបំផុត គ្មានមន្ត្រីជំនាញហ៊ានប៉ះពាល់នោះទេ ។
ផ្ទៃដីវិនិយោគប៉ុណ្ណាទៅ ! របស់ក្រុមហ៊ុន PNT នេះនៅមានឈើ កាប់បន្តទៀតយ៉ាងពេញបន្ទុករាល់ថ្ងៃ បើយោងទៅតាមការចោទសួរនិងចម្ងល់ ពីមហាជនពិសេសប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រនោះ បានសួរទៅមន្ត្រីជំនាញសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន យ៉ាងចាស់ដៃ ចុះត្រួតពិនិត្យជាបន្ទាន់ កុំឲ្យរាលដាលដល់ដែនដីការពារ ព្រៃឈើរបស់រដ្ឋ។
ប្រជាពលរដ្ឋ រស់នៅភូមិបង្កន ឃុំរៀបរយ អំពាវអំពាវ ដល់នាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមផ្ទៃប្រទេស និងជាគណះកម្មាធិការថ្នាក់ជាតិបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ចាត់មន្ត្រីក្រោមឱវាទ ក្នុងខេត្តព្រះវិហារ ចុះពិនិត្យចំពោះទីតាំងក្រុមហ៊ុន PNT បើមិនដូច្នោះ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ត្រូវរងការវិនាសហិនហោចអស់ ក្រោមស្នាដៃពួកឈ្មួញ មិនខាន់ឡើយ។