ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារខុនដូរ ដ៏ទំនើប នៅក្នុងទួលគោក រាជធានីភ្នំពេញ។
សំណង់ខុនដូរទំនើបនេះ ឈ្មោះ រ៉ូយាល់ ផ្លាទីនឹម Royal Platinum នៅទួលគោក ដែលវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុន Royal Hong Lao Huat One Company Ltd.។
សូមបញ្ជាក់ថា នេះជាខុនដូរទី៣ របស់អ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីអគារខុនដូ North Park និង Sky One ៕




