រដ្ឋាភិបាលរបស់ប្រទេសទួរគី កំពុងរៀបចំគម្រោងទិញយន្តហោះចម្បាំង Su-៥៧និងប្រព័ន្ធមីស៊ីល S-៥០០ពីប្រទេសរុស្ស៊ី ដោយបញ្ឈឺចិត្តសហរដ្ឋអាមេរិក ដែលមិនលក់មីស៊ីល Patriot និងយន្តហោះចម្បាំង F-៣៥ឲ្យទួរគី ។
លោក Mevlut Cavusoglu បានបន្តថា គម្រោងទិញយន្តហោះចម្បាំង Su-៥៧និងប្រព័ន្ធមីស៊ីល S-៥០០ ពីរុស្ស៊ីនេះ ត្រូវបានធ្វើឡើងក្រោយពីទួរគីបានដាក់សំណើទិញមីស៊ីល Patriot និងយន្តហោះចម្បាំង F-៣៥ ពីអាមេរិក ប៉ុន្តែអាមេរិកមិនលក់អោយទួរគី ទើបទួរគីទិញពីរុស្ស៊ីវិញ ។
សូមបញ្ជាក់ថា ទួរគីជាសមាជិករបស់អង្គការណាតូ ដូចអាមេរិកដែរ ប៉ុន្តែប្រទេសនេះបែរជាទៅទិញប្រព័ន្ធមីស៊ីល និងយន្តហោះចម្បាំងពីប្រទេសរុស្ស៊ីដែលជាគូបដិបក្សទៅវិញ ដែលនេះជាមូលហេតុដែលសហរដ្ឋអាមេរិកខឹងទួរគី ៕