ក្នុងសវនាការជំនំុជម្រះសំណុំរឿងនេះមានលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ជាតំណាងមហាអយ្យការ។
សូមបញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធខុសច្បាប់។
ដោយយល់ថា ខ្លួនមិនទាន់ទទួលបានយុត្តិធម៌ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៨កន្លងទៅ ហើយជនជាប់ចោទកើតទុក្ខពុំសុខចិត្ត ក៏បានប្តឹងសារទុក្ខទៅតុលាការកំពូល។
គួររំលឹកថា លោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាន់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានឃាត់ខ្លួនជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ យកទៅសាកសួរទើបជនជាប់ចោទសារភាពថា រូបគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែរឿងជំពាក់លុយមិនសង៕