មនុស្សចំនួន៩នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២៤នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកនៅទីក្រុង Lahore ប្រទេសប៉ាគិស្ថាន ព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ។
ក្រុមសកម្មប្រយុទ្ធ Hizbul Ahrar ដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាមតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះអំពើភេរវកម្មនេះ ដោយបានលើកឡើងថា ការវាយប្រហារភេរវកម្មនេះ គឺសំដៅសម្លាប់កងកម្លាំងសន្តិសុខប៉ាគិស្ថាន ។
សូមរំលឹកថា កាលពីឆ្នាំ២០១០កន្លងទៅ មនុស្សប្រមាណជាង៤០នាក់បានបាត់បង់ជីវិតដោយការវាយប្រហារភេរវកម្មនៅក្បែរទីសក្ការបូជាតិនេះដែរ និងបានកើតឡើងនៅមុនថ្ងៃបុណ្យ Ramadan តាមបែបសាសនាអ៊ីស្លាម ៕