ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកវិនិយោគវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារលក់និងជួល


ភ្នំពេញ៖ អ្នកវិនិយោគវិស័យអចលនទ្រព្យ នៅតែមានសុទិដ្និនិយមនៅឡើយចំពោះតម្រូវការទីផ្សារលក់ឬជួលអចលនទ្រព្យដូចជា គម្រោងពុះដីឡូរតិ៍និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។

លោក ភារម្យ ចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ចរន្តលក់ដូរគម្រោងអចលនទ្រព្យនានានៅរាជធានីភ្នំពេញនៅតែមានទីផ្សារនៅឡើយ ជាពិសេស គម្រោងពុះដីឡូរតិ៍និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ ហើយដៃគូរវវិនិយោគមកពីក្រៅប្រទេសដូចជាមកពីប្រទេសចិននៅតែបន្តវិនិយោគនៅតំបន់ផ្សេងៗពិសេសនៅរាជធានីភ្នំពេញគឺគ្មានអ្វីដែលប្រែប្រូលនោះទេក្នុងរយៈពេល២ឬ៣ខែចុងក្រោយនេះ។

លោកបានថ្លែងទៀតថា ចំណុចដែលធ្វើឲ្យវិស័យអចលនទ្រព្យមានចរន្តទីផ្សារល្អប្រសើរនោះបណ្តាលមកពីកត្តាសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ ហើយចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តមានការរីកចម្រើន ការបង់ប្រាក់ទិញដីឬបង់រំលោះអចនទ្រព្យរបស់ពួកគាត់ទៀតទាត់គ្មានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ។

លោកដារ៉ា បញ្ជាក់ថា កត្តាសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនក្នុងរង្វង់៧%ប្រចាំឆ្នាំធ្វើឲ្យវិស័យអចលនទ្រព្យមានការរីកចម្រើនជាបន្តបន្ទាប់ប្រសិនវិនិយោគិនចង់វិនិយោគវិស័យនេះគួរតែចាប់ឱកាសឲ្យបានដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនបន្តទៀត។

” ការវិនិយោគគម្រោងដីឡូតិ៍និងគម្រោងលំនៅឋាននៅកម្ពុជាគ្មានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ ដោយសារតែតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋនៅតែមានតម្រូវការនៅឡើយពីមួយថ្ងៃទៅមួយថ្ងៃ “។

លោកបានឲ្យដឹងទៀតថា តាមពិតទីផ្សារលក់គម្រោងបច្ចុប្បន្ននេះនៅតែល្អប្រសើរពិសេសគម្រោងដីឡូតិ៍លោកតែម្តង រយៈពេលចុងក្រោយនេះមានសន្ទុះខ្លាំងនិងមានការទាក់ទាញជាបន្តបន្ទាប់។

អ្នកជំនាញខាងអចលនទ្រព្យមួយចំនួនមានសុទិដ្ឋិនិយម ថា ស្ថានភាពអចលនទ្រព្យកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ មានតែមានល្អប្រសើរ ហើយអ្វីដែលពិសេស ក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់មកបោះទុនវិនិយោគសាងសង់សំណង់អគារ និងខុនដូរ។

អ្នកជំនាញខាងលើបានវាយតម្លៃថា តាមពិតទិដ្ឋភាពទីផ្សារយូរអង្វែងផ្នែកអចលនទ្រព្យនៅកម្ពុជានៅតែមានតម្រូវការច្រើនទាំងការវិនិយោគរោងចក្រ ខុនដូនិងលំនៅឋាន ហើយកម្ពុជានៅតែជាគោលដៅរបស់វិនិយោគិនពីបរទេស។ដូច្នោះទៅមុខទៀតវិស័យនេះនៅតែមានកំណើនរឹងមាំ៕