ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រធានាធិបតីអ៊ីរ៉ង់​ថា៖ ការទាមទារដោយសហរដ្ឋអាមេរិក និងលោកខាងលិច ពីការតស៊ូមតិលទ្ធិប្រជាធិបតេយ្យ គឺ “ក្លែងក្លាយ” 

 

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ថា ការទាមទារដោយសហរដ្ឋអាមេរិក និងលោកខាងលិច អំពីការតស៊ូមតិលទ្ធិប្រជាធិបតេយ្យ គឺ “ក្លែងក្លាយទេ”  ។

លោកប្រធានាធិបតីបានឲ្យដឹងបែបនេះ ក្នុងដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីថា “សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន មិនមែនត្រឹមតែលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែការត្រួតត្រារបស់ពួកគេ និងការលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រទេសដទៃទៀត” ។

លោក Ebrahim Raisi បានលើកឡើងថា សព្វថ្ងៃនេះ សត្រូវព្យាយាមញុះញង់ប្រភេទ ផ្សេងគ្នានៃការបះបោរ និងសាបព្រួសភាពមិនចុះសម្រុងក្នុងចំណោមប្រទេសមូស្លីម ដូចជាការបង្កើតក្រុមរដ្ឋអ៊ីស្លាម (IS) ឬការផ្សព្វផ្សាយ ការឃោសនាតាមរយៈ អាណាចក្រប្រព័ន្ធផ្សព្វផ្សាយ ។

លោក Raisi បានបន្ដថា យុគសម័យនៃ “លទ្ធិផ្តាច់ការ” ដោសហរដ្ឋអាមេរិក និងប្រព័ន្ធអនុត្តរភាពសកល បានឈានមកដល់ទីបញ្ចប់ជាមួយនឹងការ លេចឡើងនៃមហាអំណាចថ្មីនៅក្នុងពិភពលោក។

សូមបញ្ជាក់ថា លោកប្រធានាធិបតីអ៊ីរ៉ង់ បានមកដល់ទីក្រុងហ្សាកាតា កាលពីថ្ងៃអង្គារក្នុងនាម ជាប្រធានគណៈប្រតិភូសេដ្ឋកិច្ច និងនយោបាយជាន់ខ្ពស់តាមការ អញ្ជើញរបស់សមភាគីឥណ្ឌូនេស៊ីលោកប្រធានាធិបតី ចូកូ វីដូដូ ៕