ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ

ព្រះវិហារ៖  លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​  នៅព្រឹកថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣និងថ្នាក់ដឹកនាំបានចុះទស្សនកិច្ចស្នាក់ការសហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ ស្ថិតនៅភូមិឯកភាព ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ​។
លោករដ្ឋមន្ត្រី លោក​ ឌិត​ ទីណា​ បានណែនាំឱ្យសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យយកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវសរីរាង្គ តាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។
ដូចនេះយើងត្រូវគិតគូរលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើង។
លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យសហភាពសហគមន៍កសិកម្មត្រូវធ្វើការជាមួយគ្នា សហការគ្នាល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងគុណភាពនិងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនការនាំចេញ បង្កើនចំណូល បានចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពរីកចម្រើន។
ទាក់ទងនឹងការងារនេះ ក្រសួងកសិកម្មនឹងជួយគាំទ្រ ក៏ដូចជាជួយសម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្មនេះ៕