ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកមិនមានមុខក្នុងសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសប៉ូឡូញ

សន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុសកល ត្រូវបានរៀបចំឡើងនៅប្រទេស ប៉ូឡូញ ដោយមានមេដឹកនាំមកពីប្រទេសនៅជុំវិញពិភពលោកចូលរួម ប៉ុន្តែមិនមានមុខមេដឹកនាំរបស់សហរដ្ឋអាមេរិកទេ។

សន្និសីទនេះ គឺជាសន្និសីទអន្តរជាតិលើកទី២៤ និង ត្រូវបានធ្វើឡើងរយៈពេលពីរសប្តាហ៍ គឺជាប់ពីថ្ងៃអាទិត្យទី០២ដល់ថ្ងៃទី១៤ខែធ្នូ ចុងឆ្នាំ២០១៨នេះ។ មូលហេតុដែលមេដឹកនាំអាមេរិក មិនបានទៅចូលរួមក្នុងសន្និសីទអន្តរជាតិមួយនេះ គឺដោយសារតែអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុសកល កាលពីឆ្នាំ២០១៧កន្លងទៅ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីបម្រែបម្រួលអាកាសធាតុ ត្រូវបានរៀបចំឡើងក្នុងសន្និសីទអន្តរជាតិស្តីពីបម្រែបម្រួលអាកាសធាតុនៅប្រទេសបារាំងកាលពីឆ្នាំ២០១៥កន្លងទៅ ដោយតម្រូវអោយប្រទេសនៅជុំវិញពិភពលោករួមគ្នាបង់វិភាគទានជាទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ៕