ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍បាន​រៀបចំពិធីប្រកាសសម្ភោធនិង​សូត្រមន្តឡេីងទីស្នាក់ការកណ្តាលជាផ្លូវការ​​

(ភ្នំពេញ)៖ លោក​ហុង​ ឆេងឈុន​ ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាភិបាលព្រមទាំងសមាជិកសមាជិកាបានបេីកកិច្ចប្រជុំស្តីពីដំណេីរការបស់សមាគម និង ពិធីប្រកាសសម្ភោធ សូត្រមន្តឡេីងទីស្នាក់ការកណ្តាលរបស់សមាគមព្រមទាំង កាលពី​​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ​។

បន្ទាប់ពីរៀបចំកិច្ចប្រជុំនិងថ្នាក់ដឹកនាំ រួចមក​​ សមាគម​បានរៀបចំពិសារអាហារសាមគ្គី មានការពិសារអាហារសាមគ្គីគ្រួសារCYEAD (ស.ស.យ.ក.ស.អ)ដែលមានការអញើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ លោក  វុី សំណាង  ផងដែរ។​

លោក ហុង ឆេងឈុន សហស្ថាបនិក និងជាប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានថ្លែងថា សមាគម​យើងថ្ងៃនេះ បាន​ទទួល​ស្គាល់ជាផ្លូវការពី​ក្រសួងមហាផ្ទៃ​ហើយ​​ ការជួបជុំថ្ងៃនេះគឺ​​ ដើម្បី ប្រកាសម្តងទៀត ​ដល់​ថ្នាក់ដឹកនាំ ក្រុម​ប្រឹក្សាភិបាល និងសមាជិក​យើង​​ទាំងអស់​​ នូវសេចក្តីសម្រេចរបស់​ក្រសួងមហាផ្ទៃ។​​

លោក​ប្រធាន​​បានលើក​ឡើងថា យើង​មានគោលដៅគឺ ដើម្បីចូលរួមសហការ និងគាំទ្រជាមួយរាជរដ្ឋាភិបាលជួយពង្រឹង ការទំនាក់ទំនង បង្រួបបង្រួម សាមគ្គីភាព ស្វែងរកនូវភាពរីកចម្រើន ពង្រឹងវប្បធម៌សាមគ្គីភាព ឯកភាពគ្នា ក្នុងស្មារតីជួយគ្នាទៅវិញទៅមករវាងសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស ប្រកបដោយសុខដុម»។

សមាគមចូលរួមសហការ និងប្រឹក្សាយោបល់ផ្នែកច្បាប់ ត្រូវការទីផ្សារកម្ពុជា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ហើយចូលរួមក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ព្រមទាំងវិស័យដទៃៗទៀតដែលនឹងចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ផងដែរ។

សម្រាប់ លោក ឯល រ៉ូស្សែត បាន​លើក​ឡើងថា​​ «ទិសដៅរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ គឺមានបេសកកម្ម បង្រួបបង្រួមសហគ្រិនអាជីវករកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគ សហការពីក្រៅប្រទេសមកកម្ពុជា សហការជាមួយអ្នកពាក់ព័ន្ធនានាជំរុញការនាំចេញ ផលិតផលក្នុងស្រុកទៅក្រៅប្រទេស ពង្រីកបណ្តាញទំនាក់ទំនងពីកម្ពុជាទៅក្រៅប្រទេស ប្រឹក្សាយោបល់ផ្នែកច្បាប់ តម្រូវការទីផ្សារកម្ពុជា សហការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ពន្ធគយ ការដឹកជញ្ជូន និងកិច្ចទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល»។

លោក​បន្ថែមទៀតថា ជារួមនៅមានបេសកកម្មសំខាន់២ទៀតគឺ «ធ្វើសកម្មភាព ផ្នែកមនុស្សធម៌ ដែលជាកិច្ចការជីវភាពសង្គម ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា និងលើកស្ទួយជំរុញ និងការផ្សារភ្ជាប់ការទំនាក់ទំនង វិស័យទេសចរណ៍ ប្រទេសកម្ពុជា និងក្រៅប្រទេស»។

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានប្រកាសជាផ្លូវការហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយមានស្ថាបនិកសំខាន់ៗជិត១០រូប បានប្រមូលផ្តុំគំនិតគ្នាជាធ្លុងមួយ បង្កើតឲ្យចេញជារូបរាងឡើងក្នុងបរិបទកម្ពុជានាយុគសម័យឌីជីថល។

សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ បានបើកកិច្ចប្រជុំសម្រេចឲ្យ​​ដំណើរកាសមាគមជាផ្លូវការ ដែលមានការចូលរួមពីសំណាក់ស្ថាបនិកសំខាន់ៗ ដូចជា៖ លោក ហុង ឆេងឈុន, លោក ឯល រ៉ូហ្សែត, លោកឧកញ៉ា ឯល សិទ្ធីគ្រីយ៉ា, លោក តាំង សេងប៉, លោក កែវ ចំរុង, លោក ហួន លីមីង និង សហគ្រិនមួយចំនួនទៀត បានប្រជុំគ្នាជាច្រើនខែ ដើម្បីបញ្ចូលជាធាតុផ្សំ ស្មារតី និងគំនិតល្អៗជាមួយទិសដៅសំខាន់ៗ នៃការបង្កើតសមាគមនេះឡើងនៅកម្ពុជា។​